គន្លឹះក្នុងការប្រើ Mac សម្រាប់អ្នកធ្លាប់ប្រើ Windows
ការចាប់ផ្តើមការងារថ្មី ឬរបស់អ្វីមួយ ប្រាកដជាត្រូវការពេលវេលា ដើម្បីសិក្សា និងស្វែងយល់ជាក់ជាមិនខាន ជាពិសេសគឺការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ដូចជាកុំព្យូទ័រ និងទូរស័ព្ទដៃ ។ អ្វីដែលលោកអ្នកនឹងចំណាយពេលសិក្សាច្រើននោះគឺ ការប្តូរពីទម្លាប់ប្រើអ្វីមួយ ទៅបែបមួយផ្សេងទៀត ។ ឧទាហរណ៍៖ លោកអ្នកធ្លាប់ប្រើ Android ហើយប្តូរទៅប្រើ iPhone (ស្រួលជាងមុនច្រើនមែនទេ?) ។នៅក្នុងអត្ថបទនេះ សំបុកអាយធី នឹងបង្ហាញជូនលោកអ្នកនូវគន្លឹះសម្រាប់កុំព្យូទ័រ ពីអ្នកដែលធ្លាប់ប្រើ Windows (ប្រហែលធុញទ្រាន់នឹងបញ្ហាមេរោគ គាំង ឈូសវីនដូជាដើម) មកប្រើ Mac (OS X) ដែលជាប្រព័ន្ធប្រតិបត្តិការដែលដំណើរការប្រសើរជាង លឿនជាង និងមិនមានមេរោគ (Virus) អាចវាយលុក រំខានលោកអ្នកញឺកញាប់ឡើយ ។
មូលដ្ឋានគ្រឹះនៃភាពខុសគ្នា
Mac OS X មិនមាន Start menu ដូច Windows ឡើយ ប៉ុន្តែគេប្រើ Dock ជំនួសវិញ ដែលជាទូទៅគេកំណត់នៅខាងក្រោម (អ្នកអាចកំណត់ដាក់ខាងលើ ឬឆ្វេងស្តាំតាមចិត្តបានផងដែរ) ។ កម្មវិធីមួយចំនួនបានដាក់លើ Dock រួចស្រេច ដែលលោកអ្នកអាចចុចលើកម្មវិធីណាមួយដើម្បីដំណើរ ។ចំណែកឯឯកសារ ទិន្នន័យ (Folders & Files) កម្មវិធីទាំងអស់, Drive នីមួយៗ (ក្នុង Mac ហៅថា Partition), កន្លែងទុកពុម្ពអក្សរ (Fonts) ទាំងឡាយលោកអ្នកអាចស្វែងរកបានក្នុង Finder (ប្រៀបក្នុង Windows ហៅថា Windows Explorer) ។
ស្វែងរកអ្វីគ្រប់យ៉ាង
Mac OS X មានឧបករណ៍ស្វែងរកដ៏ល្អជាងគេ ដែលលោកអ្នកអាចស្វែងរកឯកសារ (Files ឬ Folders) និងកម្មវិធីនានាបានផងដែរ ដោយគ្រាន់តែចុចលើប៉ែកខាងស្តាំ ខាងលើបំផុតនៃអេក្រង់របស់អ្នក ។ ឧបករណ៍ស្វែងរកនេះ គេហៅថា Spotlight លោកអ្នកក៏អាចប្រើ Spotlight បានតាមទម្រង់ខ្លី ដោយចុច Command+Spacebar នឹងវានឹងលោតប្រអប់ស្វែងរកចេញមក ។ការប្រើប្រាស់ក្តារចុច (Keyboard) និង Mouse
ការប្រើប្រាស់ក្តារចុចភាគច្រើនមានប្រសិទ្ធិភាពច្រើនជាង នៅក្នុង Windows ដែល Key option គឺស្មើនឹង Key Alt (សម្រាប់ Windows) ហើយគ្មាន Key Backspace ដូចក្នុង Windows ឡើយ មានតែ Key Delete ។ មួយវិញទៀត ប្រសិនបើលោកអ្នកចង់ចុច Mouse ស្តាំ (Right Click) លោកអ្នកត្រូវប្រើម្រាមដៃពីរ (ចុចស្របគ្នាក្នុងពេលតែមួយ) ឬប្រសិនបើលោកអ្នកប្រើ Mouse អាចចុច Mouse ស្តាំបានដូចធម្មតា ។រូបខាងក្រោមនេះ គឺជាការកំណត់ Trackpad ក្នុងការចុចនានា តាមតម្រូវការលោកអ្នក ដោយចូលទៅកាន់ System Preferences ហើយចុចលើ Trackpad៖
អត្ថបទលម្អិតបន្ថែមពីការប្រើ Trapad៖ វិធីទាំង ១២ របៀបក្នុងការប្រើប្រាស់ TrackPad
ការប្រើប្រាស់ Finder និងធាតុដែលមានក្នុងនោះ
ដូចការលើកឡើងខាងលើអ៊ីចឹង Finder នៅក្នុង Mac ដូចជា Windows Explorer ក្នុង Windows ដូច្នោះដែរ ។ វាគ្មានទម្រង់ខ្លី ណាដែលអាចចុចឲ្យបើក Finder បានទេ លោកអ្នកអាចចុចលើ Finder ដោយផ្ទាល់ដើម្បីបើករកឯកសារ និងកម្មវិធីនានា ។នៅក្នុងផ្ទាំង Finder លោកអ្នកអាចចម្លង Files ឬ Folder បានដោយចុចលើ Command+C – ក្នុង Windows Ctrl+C ដើម្បីចម្លង (Copy) និង Paste ដោយចុច Command+V – ក្នុង Windows Ctrl+C ហើយបើលោកអ្នកចង់កែឈ្មោះ (rename) គ្រាន់តែចុច Key return និងវាយឈ្មោះថ្មី គឺជាការស្រេច – ដែលក្នុង Windows គេហៅ Key Enter ប៉ុន្តែមិនមែនសម្រាប់ដូរឈ្មោះដូចក្នុង Mac ទេ ។ គួរចំណាំផងដែរថា៖ Key return មិនអាចប្រើដើម្បីបើកកម្មវិធីដូចក្នុង Windows នោះទេ ។
បន្ថែមពីនេះទៀត លោកអ្នកក៏អាចក្រឡេកមើលទៅប៉ែកខាងឆ្វេង ដែលក្នុងនោះមាន Desktop, Documents, Downloads, Application, Movies, Music ស្រដៀងក្នុង Windows ដែរ ។ ប៉ុន្តែមិនមាន Drive C, Drive D នោះទេ ដែលជាទូទៅ មានតែមួយ Partition (ក្នុង Windows ហៅថា Drive) ប៉ុណ្ណោះ ។ ប្រសិនបើលោកអ្នកគិតថា ចង់បង្កើតពីរ សូមបង្កើតបន្ថែមទៀត តាមរយៈ Disk Utility ដែលទាមទារបច្ចេកទេសមួយចំនួន លោកអ្នកអាចដាក់មតិសួរសំបុកអាយធី ពីជំហានលម្អិតក្នុងការបង្កើត ជៀសវាងការអនុវត្តន៍ខុស អាចប៉ះពាល់ដល់ទិន្នន័យលោកអ្នក ក៏ថាបាន ។
អត្ថបទគួរអាន៖ របៀប Lock Folder នៅក្នង Mac [ងាយបំផុត]
ការកំណត់ និងកម្មវិធីនានា
ដើម្បីបិទកម្មវិធីនីមួយៗ លោកអ្នកចាំបាច់ត្រូវ Quit កម្មវិធីនោះ មិនអាចគ្រាន់តែចុចលើប៊ូតុងក្រហម (ខ្វែង) ដូចក្នុង Windows បានទេ វាគ្រាន់តែ Minimize (លាក់) តែប៉ុណ្ណោះ ហើយកម្មវិធីនោះនៅតែដំណើរការដដែល ដរាបលោកអ្នកប្រើម្រាមពីរ (Right Click) ហើយយកពាក្យ Quit ទើបវាឈប់ដំណើរការ ។ចំណាំ៖ កម្មវិធីដែលកំពុងបើក វានឹងចេញសញ្ញាត្រេ ពណ៌សភ្លឺ នៅក្រោមរូប iCon នៃកម្មវិធីនោះ ។
លោកអ្នកក៏អាចពិនិត្យបានផងដែរ ពីដំណើរការណាមួយ ដែលចំណាយកំលាំង CPU ឬ Memory ច្រើនជាងគេ ដោយចូលតាម Spotlight វាយពាក្យថា Activity Monitor នោះលោកអ្នកនឹងងាយក្នុងការគ្រប់គ្រង ។
ចុះបិទកុំព្យូទ័រដោយរបៀបណា?
នេះជាចំណុចសំខាន់ជាងគេ ព្រោះថាលោកអ្នកមិនអាច Sleep វាចោលយូរពេកទេ ដោយគ្រាន់តែបិទគម្រប MacBook វានឹង Sleep ដោយស្វ័យប្រវត្តិ ហើយនឹងមិនចំណាយថាមពលច្រើនដូច Laptop ដែលដំណើរការជាមួយ Windows ឡើយ ។ នេះជាលក្ខណៈពិសេសមួយ ដែល MacBook មាន ហើយ Laptop ដទៃមិនមាន ។ ក្រឡេកចូលមកក្នុងការបិទកុំព្យូទ័រ (Shutdowm), Restart និង Logout វិញ លោកអ្នកគ្រាន់តែចុចលើរូប Logo Apple នៅប៉ែកខាងឆ្វេង ខាងលើ ។យ៉ាងណាក្តី នៅមានចំណុចច្រើនទៀត ដែលអ្នកទើបប្រើ Mac ថ្មី (ប្តូរមកពី Windows) ត្រូវសិក្សាស្វែងយល់បន្ថែម សូមចូលអានគន្លឹះនានាបន្ថែមក្នុងការប្រើប្រាស់ Mac ចុចទីនេះ ។
No comments:
Post a Comment