Hard Disk Wireless ប្រើជាមួយ iPhone/iPad/Mac
LaCie បានប្រកាសនូវ External Hard Drive Wireless មួយដែលមានឈ្មោះថា Fuel និងមានទំហំផ្ទុកទិន្នន័យបានរហូតដល់ 1TB ដែលអាចប្រើជាមួយ iPad , ទូរស័ព្ទ iPhone និង Mac ។ ឧបករណ៍នេះមិនតម្រូវឱ្យមានInternet នោះទេ វាត្រូវការតែ Hostspot Wi -Fi ដើម្បីអាចបន្ថែមទំហំផ្ទុកទិន្នន័យទៅឱ្យ iOS ឬ Mac បាន ។ លើសពីនេះទៀត ដោយមាន AirPlay អ្នកអាចចាក់ Video ដែលមាននៅក្នុង Hard Disk នេះនៅលើ Apple TV តាមរយៈ Wireless ផងដែរ ។Hard Disk Wireless ធ្វើឱ្យលោកអ្នកប្រើប្រាស់ iPhone/iPad មានអារម្មណ៍ថាលោកអ្នកកំពុងតែប្រើប្រាស់ iPhone/iPad ដែលដែលមានទំហំផ្ទុកទិន្នន័យយ៉ាងច្រើននៅក្នុងដៃរបស់អ្នកបានរហូត ទៅដល់ ១០ម៉ោងដោយមិនប្រើខ្សែរឬ Internet អ្វីឡើយ។ ប៉ុន្តែវាអាចដើរតួជាអ្នកចែករំលែក Internet ពី Device មួយទៅDevice ផ្សេងទៀតបាន។
លក្ខណៈមួយទៀតនោះជាមួយនឹង AriPlay អ្នកអាចធ្វើការបញ្ជារពីទូរស័ព្ទ iPhone ដើម្បីបើក Video មើលរូបភាពដែលមាននៅក្នុង Hard Disk Wireless មួយនេះនៅលើអេក្រង់ធំរបស់Apple TV បាន ។
ការប្រើប្រាស់ជា External Hard Drive ជាមួយ Macក៏ពិសេសណាស់ដែរ ដោយអ្នកអាចប្រើប្រាស់ដោយឥតខ្សែរឬដោយខ្សែរក៏បានជាមួយនឹង USB 3.0 ដែលមានល្បឿនលឿនជាងការប្រើប្រាស់ Wireless រហូតដល់ទៅ ១០ដង។ លោកអ្នកអាច Sync ពី Dropbox ចូលទៅកាន់ External Hard Drive ផ្ទាល់បាន។ មានន័យថានៅក្នុងពេលដែលDropbox របស់អ្នកមានអ្វីនៅក្នុង External Hard Drive មួយនេះក៏មានដូចគ្នា។
LaCie បានអះអាងថាទោះជាមានឧបករណ៍ចំនួន៥ ធ្វើការតភ្ជាប់ទៅកាន់ External Hard Drive មួយនេះក្នុងពេលតែមួយក៏ដោយក៏វានៅតែអាចទប់ទល់នឹងជាមួយនឹងកំលាំង ថ្មរហូតដល់ទៅ១០ ម៉ោងបានដែរ។
សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងមកសំបុកអាយធី 017 600 185 / 015 58 51 53 ។
No comments:
Post a Comment