រឿង​មិន​ដែល​ជួប កូនភ្លោះ នាំ​គ្នា​រត់​ចូល​​សិល្បៈ​ទាំង​ ២ នាក់

Wednesday, September 3, 2014

រឿង​មិន​ដែល​ជួប កូនភ្លោះ នាំ​គ្នា​រត់​ចូល​​សិល្បៈ​ទាំង​ ២ នាក់ Trackback

នៅ ​ក្នុង​សង្គម​សិល្បៈ​ខ្មែរ​មិន​ធ្លាប់​មាន​ឡើយ កូន​ភ្លោះ​នាំ​គ្នា​ចូល​សិល្បៈ​ទាំង ២ នាក់  ប៉ុន្តែ​ថ្ងៃ​នេះ Sabay សូម​ណែនាំ​ទស្សនិកជន​ទៅ​ស្គាល់​កូនភ្លោះ ១គួរ ​ដែល​​បាន​ស្ម័គ្រចិត្ត​ចូល​​សិល្បៈ​ទាំង ២ នាក់ នោះ​គឺ លោក ស៊ិន សុភា និង លោក ស៊ិន សុភ័ក្ត្រ ជា​ពិធី​ករ របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍លេខ ៣។


បច្ចុប្បន្ន ​កូន​ភ្លោះ​ទាំង ២ នាក់​នោះ​ កំពុង​តែ​កាន់​កម្មវិធី​ចំនួន ២ ​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍លេខ៣ មាន​កម្មវិធី​ខ្សឹប​ដាក់​មីក្រូ “វគ្គ​កូនភ្លោះ​នាំ​ផ្លូវ” និង ​កម្មវិធី “សួន​កុមារ”។ លោក ស៊ិន សុភា ជា​បង បាន​ប្រាប់ Sabay ថា លោក​មាន​ស្រុក​កំណើត​ក្នុង ខេត្តបន្ទាយ​មាន​ជ័យ បច្ចុប្បន្ន​ទាំង​ ២ នាក់​បងប្អូន ជា​និស្សិត​ឆ្នាំ​ទី ​២ ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង ​វិទ្យាសាស្ត្រ​សេដ្ឋ។
ដោយសារតែ ​មាន​ចិត្ត​ស្រលាញ់​សិល្បៈ ទាំង ២ នាក់ បងប្អូន​បាន​ព្យាយាម​ចូល​ប្រលង​កម្មវិធី​សិល្បៈ​ជា​ច្រើន​លើក​ទាំង​នៅ​ក្នុង ​​ខេត្ត ដែល​ខ្លួន​រស់​នៅ ក៏​ដូច​ជា នៅ​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍។ ក្នុង​ចំណោម​ ៤ ទៅ ៥ កម្មវិធី​ដែល បងប្អូន​ទាំង ២ នាក់​ ធ្លាប់​ចូល​ប្រលង គឺ​មាន​តែ​​​កម្មវិធី Systema Star Search Season 2 របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍លេខ ៣ ដែល​ពួកគេ​​​ប្រលង​​ជាប់ ដោយ​នៅ​ក្នុង​នោះ បងប្អូន​ទាំង ២ នាក់ ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ៥ ផ្នែក ពិធី​ករ ។
លោក ស៊ិន សុភា បាន​បន្ត​ឲ្យ​ដឹង​ថា ពេល​ជាប់​កម្មវិធី​ខាង​លើ​ភ្លាម ខាង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍លេខ​ ៣ ​​បាន​ឲ្យ​មក​សាកល្បង​ការងារ​នៅ​ស្ថានីយ ប៉ុន្តែ ​ដោយ​ឪពុក​របស់​លោក ធ្លាក់​ខ្លួន​​ឈឺ ហើយ​ជីវភាព​មាន​​ការ​ធ្លាក់​ចុះ អ្នក​ទាំង២ មិន​បាន​មក​ចាប់​អាជីព​​សិល្បៈ​ភ្លាមៗ​ឡើយ ព្រោះ​ត្រូវ​​ទៅ​ជួយ​រកស៊ី​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ។
ទោះ​បី​យ៉ាង​ នេះ​ក្ដី លោក សុភា បាន​ប្រាប់​ថា ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍លេខ៣ មិន​បាន​បោះ​បង់ អ្នក​ទាំង ២ ​ចោល​ឡើយ គឺ​នៅ​តែ​ផ្ដល់​ឱកាស​ដដែល ប្រហែល​ជា ២ ឆ្នាំ ពេល​ដែល​បងប្អូន​ទាំង ២ នាក់ ឡើង​មក​រៀន​នៅ​ភ្នំពេញ ទើប​​មក​ចាប់​អាជីព​ជា​ពិធី​ករ​នៅ​ប៉ុស្ដិ៍លេខ ៣ នេះ​តែ​ម្ដង។ បច្ចុប្បន្ន​អ្នក​ទាំង ២ កំពុង​តែ​កាន់​កម្មវិធី​ចំនួន ២ មាន​កម្មវិធី​ខ្សឹប​ដាក់​មីក្រូ “វគ្គ​កូនភ្លោះ​នាំ​ផ្លូវ” និង​ កម្មវិធី “សួន​កុមារ” ដោយ​កម្មវិធី​ទាំង​នេះ បាន​កាន់​ជាង​ ១ ឆ្នាំ ​មក​ហើយ។


លោក ស៊ិន សុភា បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រៅ​ពី​ការងារ​ជា​ពិធី​ករ បងប្អូនទាំង ២ នាក់​ក៏​ចេះ​ច្រៀង​ផង​ដែរ។ ជា​រៀង​រាល់​យប់ អ្នក​ទាំង ២​ ច្រៀង​ នៅ​ក្លឹប​កម្សាន្ត​មួយ។ ចំណូល​ដែល​​បាន​មក​ពី ការងារ​សិល្បៈ​ទាំង ២ កន្លែង​នេះ បាន​ល្មម​ សម្រាប់​​​ផ្គត់ផ្គង់ ការសិក្សា​ក៏​ដូច​ជា ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ មិន​ចាំ​បាច់​ពឹង​ម្ដាយ​នៅ​ស្រុក​ផ្ញើ​មក​ឲ្យ​ឡើយ។
លោក ស៊ិន សុភា បាន​លើក​ឡើង​ថា ពួក​គេ​​ និង ​​ខិតខំ​បន្ថែម​ទៀត ដើម្បី​ឲ្យ​​ទស្សនិកជន​កាន់​តែ​ស្គាល់​ជាង​នេះ ព្រោះ​ដូច​បាន​​លើក​ឡើង​ហើយ អាជីព​ជា​អ្នក​សិល្បៈ​នេះ អ្នក​ទាំង ២​ ស្រលាញ់​ខ្លាំង​ណាស់៕
Share This :

Related Templates

No comments:

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Welcome Cambodia - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger