មូលហេតុ​ ៥​ ដែល​អ្នក​មិនគួរ Jailbreak iOS 8.1 ដាច់ខាត

Tuesday, October 28, 2014 | 0 comments

មូលហេតុ​ ៥​ ដែល​អ្នក​មិនគួរ Jailbreak iOS 8.1 ដាច់ខាត

តើ​អ្នក​បាន​ដឹងអ្វីខ្លះ​ពី​ការ​ Jaibreak នៅលើ iOS? មិនថា​ការ​ Jailbreak iOS ជំនាន់​ណានោះទេ​គឺ​សុទ្ធ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទៅដល់​ទូរស័ព្ទ​របស់​លោក​អ្នក​ ។ សំបុកអាយធីមិនផ្សាយពី​ការ​ Jailbreak iOS 8.1 មិនមែនមានន័យថាយើង​មិនដឹងពី​របៀប​នៃ​ការ​ Jailbreak នោះ​ទេ​ ប៉ុន្តែ​វា​មាន​បញ្ហា​ជាច្រើន​ដែល​អ្នក​នឹង​ជួប​ប្រទះ​ក្រោយ​ពេល Jailbreak រួច​ហើយ ។

មាន​អក្សខ្មែរ​ស្រាប់

គោល​បំណង​ធំជាង​គេនៃ​ការ​ Jailbreak ដើម្បី​ប្រើប្រាស់​ អក្សរខ្មែរបាន បើ​ iOS 8 មាន​ពុម្ភ​អក្សរ​ខ្មែរ​ស្រាប់ ថែម​ទាំង​អាច​ដំឡើង​ក្តារចុចដោយ​មិនបាច់ Jailbreak ទៅហើយនោះ​ តើអ្នក​មាន​អ្វី​ចាំបាច់​ទៀត​ក្នុង​ការ​ Jailbreak iOS 8.1។
khmer_language_ios8
Smart Khmer Keyboard

ធ្វើឱ្យ​ទូរស័ព្ទ​អ្នក​ដំណើរ​ការ​មិនប្រក្រតី

iPhone /iPad ដែល​បាន​ jailbreak ហើយ​ភាគច្រើនគាំងៗ រអាក់រអួល​ដំណើរការ​មិនល្អ ហើយ​ឆាប់​អស់ថ្ម​ជាង​ធម្មតា។ហើយបញ្ហាមួយទៀត​ដែល​អាច​ឱ្យអ្នក​អាចនឹង​អស់លុយ $5 ដើម្បី​ឱ្យជាង​ជួសជុល​ឱ្យ :P នោះគឺ នៅពេល​អស់​ថ្មរលត់​ ទោះ​ជា​អ្នក​សាក​ថ្ម​ពេញ​ ឬ​យូ​យ៉ាង​ណា​ក៏​មិនអាច​បើក​បាន​ដែរ។ ដែល​នេះ​ជា​បញ្ហា​ដែល​កើត​ឡើង​ញឹងញាប់​សម្រាប់​អ្នក​ដែល​បាន​ Jailbreak iPhone/iPad របស់​គេ​ហើយ។ វិធី​ដោះស្រាយ​នោះគឺ អ្នក​គ្រាន់ Force Close (ចុច​ប៊ូតុង Home Button + Power Button ប្រហែល​ 4-5 វិនាទី) ហើយ​បើក​វិញ​។
maxresdefault-5

បើក​កម្មវិធី​មួយ​ចំនួន​តែងរលត់ទៅវិញ (Error ឬ Crash)

បើកកម្មវិធី​ Facebook មិនបានតែងរលត់​ទៅវិញ​ គឺ​ជា​បញ្ហា​ដែល​មិត្ត​អ្នក​អាន​សំបុកអាយធី​តែងតែ​សួរ​មកកាន់​យើងខ្ញុំ​ ច្រើន​បំផុត​ ជាង​សំនួរ​ណាទាំងអស់ដែល​មិត្តអ្នក​អានធ្លាប់សួរ។ ប្រាកដ​ណាស់​អ្នក​ជួប​បញ្ហា​នេះ​សុទ្ធ​តែ​ជាអ្នក​ដែល​ប្រើប្រាស់ iPhone /iPad ដែល​បា​ន jailbreak ហើយ​ដំឡើង​ font ខ្មែរ។ ហើយនៅមាន​កម្មវិធី​ជាច្រើន​ទៀត​ដែល​ងាយ​នឹង​ Error ឬ​ Crash ក្រោយ​ពេល​ដែល​អ្នក​បាន​ Jailbreak iOS របស់​អ្នក​រួច​ ។
facebook-iphone-700x393
អត្ថបទគួរអាន៖ ដំណោះស្រាយ​ចំពោះ​បញ្ហា Error Facebook ក្នុង iOS

បាត់បង់​សុវត្ថិភាព​ និងងាយ​ប៉ះពាល់​ដល់ Hardware

ហេតុ​អ្វី​បាន​ជា​សំបុកអាយធី​និយាយ​ថាការ jailbreak ធ្វើ​ឱ្យបាត់​បង់​សុវត្ថិភាព? មាន​ហេតុ​ផល​ទាក់ទង​នឹង​សុវត្ថិភាព​ក្រោយ​ពេល jailbreak iOS ជាច្រើន​ដែល​អាច​បណ្តាលឱ្យចិត្តអ្នក​ខ្លាច​រអា លែង​ហ៊ាន​ Jailbreak ដោយសារ​តែ ៖លុបបំបាត់ស្រទាប់​សុវត្ថិភាព: Jailbreak វា​បាន​លុបចោលនូវ​ស្រទាប់​ការ​ពារ​សុវត្ថិភាព​នៃ​ពត៌មាន​ផ្ទាល់ខ្លួន​ នៅក្នុង​ iPhone របស់​អ្នក​។ ហេតុដូច្នេះ​ហើយ​ Hacker ងាយ​នឹង​លួច​ទិន្នន័យផ្ទាល់ខ្លួន​របស់​អ្នក​ តាមរយៈ internet គេអាច​បញ្ចូល malware, spyware ឬ​មេរោគបានយ៉ាងងាយ ។
touchscreen-responsiveness-hardware
ដូចពាក្យ​ចចាមអារាម​ទៅលើ iOS 7.1.1 ថាគេបាន​រក​ឃើញ malware នៅក្នុង​ iPhone/iPad ដែល​បាន​ jailbreak ហើយ​។ មិនថាវាជារឿងពិត ឬជា​ចចាមអារាម​ក៏ដោយ ក្រុម​អ្នក​បង្កើត​កម្មវិធី​សម្រាប់​ jailbreak សុទ្ធ​តែ​អាច​ដាក់បញ្ចូល Malware ចូលទៅក្នុង iPhone/iPad របស់​អ្នក​បាន​យ៉ាងងាយ​ ព្រោះអ្នក​បាន​ផ្តល់សិទ្ធ​ឱ្យគេ​ពេញលេញរួចទៅហើយ​តាមរយៈ​កម្មវិធី​សម្រាប់ Jailbreak នោះ។

បាត់បង់សមត្ថភាព​ Update Version iOS

iOS ដែល​បាន​ Jailbreak ហើយ​មិនសូវ​ងាយស្រួលក្នុង Update ជំនាន់ថ្មីប៉ុន្មានទេ។ អ្នក​មិនអាច​ចូលទៅ Update ដោយផ្ទាល់តាម internet ឡើយ ដើម្បី Update បាន​អ្នក​ត្រូវ​ទាញយក​ Firmware របស់​ Version ថ្មី​ឱ្យត្រូវនឹង iPhone/iPad របស់​អ្នក​ហើយ​ធ្វើការ​ Update តាម iTunes  (Manual) ។ ជួនកាលមិនមាន​ជំនួន​ដំណឹង​នៅក្នុង​ iPhone/iPad របស់​អ្នក​តែម្តង ឬ បើ​មាន​ជំនួន​ដំណឹងថាមាន iOS ជំនាន់ថ្មី​ដែល​អាច​ Update បាន​ក៏អ្នក​មិនអាច​ Update បានដែរ​វា​អាច​ធ្វើឱ្យ iPhone/iPad របស់​អ្នក​មិនដំណើរការ​តែម្តង​ប្រសិនបើអ្នក​ហ៊ាន Update តាម Internet ផ្ទាល់ ។
iOS-8-Error-Unable-to-Check-for-Update-620x387
ទោះជាយ៉ាងណាក្តី​វា​ជា​ការ​សម្រេចចិត្តរបស់លោកអ្នក​ និងទំនួលខុសត្រូវផ្ទាល់​លើ ឧបករណ៍​ដែល​អ្នក​ប្រើប្រាស់ ។​ អ្នក​ណាក៏ដឹងថា​ iOS 8 មាន​អក្សរខ្មែរមក​ស្រាប់​ហើយថែមទាំង​អាច​ ដំឡើងក្តារចុចបានទៀតផង ប្រសិន​បើអ្នក​ចង់ Jailbreak iOS 8.1 គ្រាន់តែ​ចង់លេង​ Style ទៅលើ icon ឬ ប្រើប្រាស់​កម្មវិធី​មួយចំនួន​ដោយឥតគិតថ្លៃ ឬ​ចង់ Customize built-in feature នៅក្នុង​ iOS 8.1 នោះ អ្នក​មិនត្រូវ​ Jailbreak ឡើយ ។ តើ​អ្នក​យល់​យ៉ាងណាចំពោះការលើកឡើងខាងលើ? សូម​បញ្ជេញមតិ​របស់លោកអ្នក​តាមរយៈ​ប្រអប់ខាងក្រោម៕

គន្លឹះ​ក្នុងការ​ប្រើ Mac សម្រាប់​អ្នក​ធ្លាប់​ប្រើ Windows

| 0 comments

គន្លឹះ​ក្នុងការ​ប្រើ Mac សម្រាប់​អ្នក​ធ្លាប់​ប្រើ Windows

mac-windows-1680x840
ការចាប់ផ្តើម​ការងារ​ថ្មី ឬរបស់អ្វីមួយ ប្រាកដជាត្រូវការ​ពេលវេលា ដើម្បីសិក្សា និងស្វែងយល់​ជាក់​ជាមិនខាន ជាពិសេស​គឺការប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា ដូចជាកុំព្យូទ័រ និង​ទូរស័ព្ទដៃ ។ អ្វីដែល​លោកអ្នក​នឹង​ចំណាយពេលសិក្សាច្រើននោះគឺ ការប្តូរ​ពីទម្លាប់​ប្រើ​អ្វីមួយ ទៅបែបមួយផ្សេងទៀត ។ ឧទាហរណ៍៖ លោកអ្នក​ធ្លាប់​ប្រើ Android ហើយ​ប្តូរ​ទៅ​ប្រើ iPhone (ស្រួល​ជាងមុន​ច្រើនមែនទេ?) ។

នៅក្នុងអត្ថបទ​នេះ សំបុកអាយធី នឹង​បង្ហាញជូន​លោកអ្នក​នូវ​គន្លឹះសម្រាប់​កុំព្យូទ័រ ពី​អ្នក​ដែល​ធ្លាប់​ប្រើ Windows (ប្រហែលធុញទ្រាន់​នឹង​បញ្ហា​មេរោគ គាំង ឈូសវីនដូជាដើម) មកប្រើ Mac (OS X) ដែល​ជាប្រព័ន្ធប្រតិបត្តិ​ការ​ដែល​ដំណើរការ​ប្រសើរជាង លឿនជាង និង​មិនមានមេរោគ (Virus) អាចវាយលុក​ រំខាន​លោកអ្នក​ញឺកញាប់​ឡើយ ។

មូលដ្ឋានគ្រឹះនៃភាព​ខុសគ្នា

Mac OS X មិនមាន Start menu ដូច Windows ឡើយ ប៉ុន្តែគេ​ប្រើ Dock ជំនួសវិញ ដែលជាទូទៅគេកំណត់​នៅខាងក្រោម (អ្នក​អាចកំណត់ដាក់​ខាងលើ ឬឆ្វេងស្តាំ​តាមចិត្តបាន​ផង​ដែរ) ។ កម្មវិធី​មួយចំនួន​បាន​ដាក់​លើ Dock រួចស្រេច ដែល​លោកអ្នក​អាចចុចលើកម្មវិធីណាមួយ​ដើម្បី​ដំណើរ ។
dock1
ចំណែកឯឯកសារ ទិន្នន័យ (Folders & Files) កម្មវិធី​ទាំងអស់, Drive នីមួយៗ (ក្នុង Mac ហៅថា Partition), កន្លែង​ទុក​ពុម្ពអក្សរ (Fonts) ទាំងឡាយ​លោកអ្នក​អាចស្វែងរក​បានក្នុង Finder (ប្រៀប​ក្នុង Windows ហៅថា Windows Explorer) ។
Finder-s

ស្វែងរក​អ្វី​គ្រប់យ៉ាង

Mac OS X មានឧបករណ៍​ស្វែងរក​ដ៏ល្អជាងគេ ដែល​លោកអ្នក​អាចស្វែងរក​ឯកសារ (Files ឬ Folders) និង​កម្មវិធី​នានា​បាន​ផងដែរ ដោយ​គ្រាន់​តែចុច​លើ​ប៉ែក​ខាងស្តាំ​ ខាងលើ​បំផុត​នៃអេក្រង់​របស់​អ្នក ។ ឧបករណ៍ស្វែងរក​នេះ គេហៅថា Spotlight លោកអ្នក​ក៏អាច​ប្រើ Spotlight បាន​តាម​ទម្រង់​ខ្លី ដោយចុច Command+Spacebar នឹង​វានឹង​លោត​ប្រអប់​ស្វែងរក​ចេញ​មក ។
spotlight_search

ការប្រើប្រាស់ក្តារចុច (Keyboard) និង Mouse

ការប្រើប្រាស់​ក្តារចុច​ភាគច្រើន​មាន​ប្រសិទ្ធិភាព​ច្រើន​ជាង នៅក្នុង Windows ដែល Key option គឺស្មើនឹង​ Key Alt (សម្រាប់ Windows) ហើយ​គ្មាន Key Backspace ដូចក្នុង Windows ឡើយ មានតែ Key Delete ។ មួយវិញទៀត ប្រសិនបើ​លោកអ្នកចង់​ចុច Mouse ស្តាំ (Right Click) លោកអ្នក​ត្រូវ​ប្រើ​ម្រាម​ដៃពីរ (ចុចស្របគ្នា​ក្នុងពេល​តែមួយ) ឬប្រសិន​បើ​លោកអ្នក​ប្រើ Mouse អាចចុច Mouse ស្តាំបាន​ដូចធម្មតា ។
រូបខាងក្រោមនេះ គឺជាការកំណត់ Trackpad ក្នុងការ​ចុចនានា តាមតម្រូវការ​លោកអ្នក ដោយ​ចូលទៅកាន់ System Preferences ហើយចុចលើ Trackpad៖
trackpad
អត្ថបទ​លម្អិត​បន្ថែម​ពី​ការប្រើ Trapad៖ វិធី​ទាំង ១២ របៀប​ក្នុង​ការ​ប្រើ​ប្រាស់ TrackPad

ការប្រើប្រាស់ Finder និងធាតុដែល​មាន​ក្នុងនោះ

ដូចការលើកឡើង​ខាងលើ​អ៊ីចឹង Finder នៅក្នុង Mac ដូចជា Windows Explorer ក្នុង Windows ដូច្នោះដែរ ។ វាគ្មាន​ទម្រង់ខ្លី ណាដែល​អាចចុចឲ្យ​បើក Finder បានទេ លោកអ្នក​អាចចុចលើ Finder ដោយផ្ទាល់​ដើម្បី​បើក​រកឯកសារ និង​កម្មវិធី​នានា ។
finder_smiley
នៅក្នុងផ្ទាំង Finder លោកអ្នក​អាចចម្លង​ Files ឬ Folder បានដោយ​ចុចលើ Command+C – ក្នុង Windows Ctrl+C ដើម្បីចម្លង (Copy) និង Paste ដោយចុច Command+V – ក្នុង Windows Ctrl+C ហើយ​បើ​លោកអ្នកចង់កែ​ឈ្មោះ (rename) គ្រាន់តែចុច Key return និងវាយឈ្មោះថ្មី គឺជាការស្រេច – ​ដែល​ក្នុង Windows គេហៅ Key Enter ប៉ុន្តែមិនមែនសម្រាប់ដូរឈ្មោះ​ដូចក្នុង Mac ទេ ។ គួរចំណាំផងដែរថា៖ Key return មិនអាចប្រើ​ដើម្បី​បើក​កម្មវិធី​ដូច​ក្នុង Windows នោះទេ ។
finder
បន្ថែម​ពីនេះទៀត លោកអ្នក​ក៏អាចក្រឡេក​មើលទៅ​ប៉ែក​ខាងឆ្វេង ដែល​ក្នុងនោះមាន Desktop, Documents, Downloads, Application, Movies, Music ស្រដៀង​ក្នុង Windows ដែរ ។ ប៉ុន្តែមិនមាន Drive C, Drive D នោះទេ ដែលជាទូទៅ មានតែមួយ Partition (ក្នុង Windows ហៅថា Drive) ប៉ុណ្ណោះ ។ ប្រសិនបើ​លោកអ្នក​គិតថា ចង់​បង្កើតពីរ សូម​បង្កើតបន្ថែមទៀត តាមរយៈ Disk Utility ដែល​ទាមទារបច្ចេកទេសមួយចំនួន លោកអ្នកអាចដាក់មតិ​សួរ​សំបុកអាយធី ពីជំហានលម្អិត​ក្នុងការបង្កើត ជៀសវាង​ការអនុវត្តន៍ខុស អាចប៉ះពាល់​ដល់​ទិន្នន័យ​លោកអ្នក ក៏ថាបាន ។
អត្ថបទ​គួរអាន៖ របៀប Lock Folder នៅ​ក្នង Mac [ងាយ​បំផុត]

ការកំណត់ និងកម្មវិធីនានា

ដើម្បីបិទកម្មវិធីនីមួយៗ លោកអ្នក​ចាំបាច់​ត្រូវ Quit កម្មវិធីនោះ មិនអាចគ្រាន់តែចុចលើ​ប៊ូតុង​ក្រហម (ខ្វែង) ដូចក្នុង​ Windows បានទេ វាគ្រាន់តែ Minimize (លាក់) តែប៉ុណ្ណោះ ហើយ​កម្មវិធីនោះ​នៅតែដំណើរការ​ដដែល ដរាប​លោកអ្នក​ប្រើម្រាមពីរ (Right Click) ហើយ​យកពាក្យ Quit ទើប​វាឈប់​ដំណើរការ ។
ចំណាំ៖ កម្មវិធីដែល​កំពុងបើក វានឹងចេញ​សញ្ញាត្រេ ពណ៌សភ្លឺ នៅក្រោម​រូប iCon នៃកម្មវិធី​នោះ ។
Opened_Application
លោកអ្នក​ក៏អាចពិនិត្យបាន​ផងដែរ ពីដំណើរការ​ណាមួយ ដែល​ចំណាយ​កំលាំង CPU ឬ Memory ច្រើនជាងគេ ដោយចូលតាម Spotlight វាយពាក្យថា Activity Monitor នោះ​លោកអ្នក​នឹង​ងាយ​ក្នុងការគ្រប់គ្រង ។
Activity

ចុះបិទ​កុំព្យូទ័រ​ដោយ​របៀបណា?

នេះជាចំណុចសំខាន់ជាងគេ ព្រោះថា​លោកអ្នក​មិនអាច Sleep វាចោល​យូរពេកទេ ដោយ​គ្រាន់តែបិទ​គម្រប MacBook វានឹង Sleep ដោយស្វ័យប្រវត្តិ ហើយនឹង​មិន​ចំណាយ​ថាមពល​ច្រើន​ដូច Laptop ដែល​ដំណើរការ​ជាមួយ Windows ឡើយ ។ នេះជាលក្ខណៈ​ពិសេសមួយ ដែល​ MacBook មាន ហើយ Laptop ដទៃមិនមាន ។ ក្រឡេកចូលមក​ក្នុង​ការ​បិទ​កុំព្យូទ័រ (Shutdowm)​, Restart និង Logout វិញ លោកអ្នក​គ្រាន់តែចុចលើ​រូប Logo Apple នៅប៉ែក​ខាងឆ្វេង ខាងលើ ។
Shutdown-Restart-Logout
យ៉ាងណាក្តី នៅមានចំណុចច្រើនទៀត ដែល​អ្នកទើប​ប្រើ Mac ថ្មី (ប្តូរមកពី Windows) ត្រូវសិក្សា​ស្វែងយល់​បន្ថែម សូម​ចូល​អានគន្លឹះ​នានាបន្ថែម​ក្នុងការប្រើប្រាស់ Mac ចុចទីនេះ

Hard Disk Wireless ប្រើ​ជាមួយ iPhone/iPad/Mac

| 0 comments

Hard Disk Wireless ប្រើ​ជាមួយ iPhone/iPad/Mac

LaCie បាន​ប្រកាសនូវ External Hard Drive Wireless មួយ​ដែល​មាន​ឈ្មោះ​ថា Fuel និង​មាន​ទំហំផ្ទុក​ទិន្នន័យ​បានរហូតដល់ 1TB ដែល​អាច​ប្រើ​ជាមួយ iPad , ទូរស័ព្ទ iPhone និង Mac ។ ឧបករណ៍នេះ​មិនតម្រូវឱ្យមាន​Internet ​នោះទេ​ វា​ត្រូវ​ការ​តែ Hostspot Wi -Fi ដើម្បី​អាច​បន្ថែមទំហំ​ផ្ទុក​ទិន្នន័យទៅឱ្យ iOS ឬ Mac បាន ។ លើសពីនេះទៀត ដោយមាន AirPlay អ្នកអាចចាក់​ Video ដែល​មាន​នៅក្នុង​ Hard Disk នេះ​នៅលើ Apple TV តាមរយៈ Wireless ផង​ដែរ ។

Hard Disk Wireless ធ្វើឱ្យ​លោក​អ្នក​ប្រើប្រាស់ iPhone/iPad មាន​អារម្មណ៍ថា​លោក​អ្នក​កំពុង​តែ​ប្រើប្រាស់ iPhone/iPad ដែល​ដែល​មាន​ទំហំផ្ទុក​ទិន្នន័យ​យ៉ាងច្រើន​នៅក្នុង​ដៃ​របស់​អ្នកបាន​រហូត​ ទៅដល់​ ១០ម៉ោង​ដោយ​មិនប្រើ​ខ្សែរឬ Internet អ្វីឡើយ​។ ប៉ុន្តែ​វា​អាច​ដើរតួ​ជាអ្នក​ចែក​រំលែក Internet ពី Device មួយ​ទៅ​Device ផ្សេងទៀត​បាន​។
លក្ខណៈ​មួយទៀត​នោះជាមួយ​នឹង AriPlay អ្នក​អាច​ធ្វើការ​បញ្ជារ​ពី​ទូរស័ព្ទ iPhone ដើម្បី​បើក Video មើល​រូបភាព​ដែល​មាន​នៅក្នុង​ Hard Disk Wireless មួយនេះ​នៅលើអេក្រង់​ធំរបស់​Apple TV បាន​ ។

ការ​ប្រើប្រាស់​ជា​ External Hard Drive ជាមួយ​ Macក៏ពិសេសណាស់​ដែរ​ ដោយ​អ្នក​អាច​ប្រើប្រាស់​ដោយ​ឥតខ្សែរឬ​ដោយខ្សែរ​ក៏បាន​ជាមួយ​នឹង USB 3.0 ដែលមាន​ល្បឿនលឿនជាង​ការប្រើប្រាស់ Wireless រហូត​ដល់ទៅ ១០ដង។ លោក​អ្នក​អាច​ Sync ពី Dropbox ចូលទៅកាន់ External Hard Drive ផ្ទាល់​បាន​។ មាន​ន័យ​ថា​នៅក្នុងពេលដែល​Dropbox របស់​អ្នក​មាន​អ្វី​នៅក្នុង External Hard Drive មួយនេះ​ក៏មាន​ដូចគ្នា។
LaCie បាន​អះអាង​ថាទោះជា​មាន​ឧបករណ៍​ចំនួន​៥ ធ្វើការ​តភ្ជាប់ទៅកាន់ External Hard Drive មួយនេះ​ក្នុង​ពេល​តែ​មួយ​ក៏ដោយ​ក៏​វា​នៅតែ​អាច​ទប់​ទល់​នឹងជាមួយនឹង​កំលាំង​ ថ្ម​រហូត​ដល់​ទៅ​១០​ ម៉ោង​បាន​ដែរ។
សម្រាប់​លោកអ្នក​ដែល​មាន​ចំណាប់​អារម្មណ៍ សូម​ទំនាក់​ទំនង​មក​សំបុកអាយធី 017 600 185 / 015 58 51 53 ។

របៀប​ប្រើប្រាស់ Hard Disk Wireless Lacie Fuel

| 0 comments

របៀប​ប្រើប្រាស់ Hard Disk Wireless Lacie Fuel

Hard Disk Wireless Lacie Fuel ជា​ឧបករណ៍​សម្រាប់​បន្ថែម​ចំនួន​ផ្ទុក​ទិន្នន័យ​ទៅ​ឱ្យ iPhone/ iPad/ Mac/ PC/ Smart Phone/ Tablet គ្រប់​ប្រភេទ​ដោយ​អ្នក​ធ្វើការ​ភ្ជាប់​ Wi-Fi ទៅកាន់​ឧបករណ៍​នេះ​ អ្នក​អាច​ចាក់​វីដេអូ​ ចម្រៀង រូបភាព​ ឬ​ឯកសារ​ផ្សេង​ដើម្បី​ប្រើប្រាស់​ដោយ​មិនចាំបាច់​រក្សារ​ទុក​ឯកសារ​ទាំង​នោះ ​នៅក្នុង ទូរស័ព្ទ​ ឬ​កុំព្យូទ័រ​របស់​អ្នក​ផ្ទាល់​ឡើយ។ ចំនុច​ពិសេស​ធំបំផុត​របស់​វា​នោះ​គឺ​អ្នក​​អាច​ចាក់​វិដេអូ​កំរិត​ច្បាស់​ HD ដោយ​មិនចាំបាច់​ផ្ទុក​នៅក្នុង​ទូរស័ព្ទ​របស់​អ្នក​នាំតែ​ខាត​ Space។ ខាងក្រោម​នេះ​សំបុក​អាយ​ធី​នឹង​បង្ហាញ​លោក​អ្នក​ពី​របៀប​ប្រើប្រាស់​ដែល​មាន ​នៅក្នុង Hard Disk Wireless មួយ​នេះ​ដើម្បី​ឱ្យ​លោក​អ្នក​ងាយស្រួល​ស្វែង​យល់​ ក៏​ដូច​ជា​ប្រើប្រាស់​ឧបករណ៍​ជំនួយ​នេះ​ឱ្យ​បាន​អស់​លទ្ធភាព​ និងសម​នឹង​តម្លៃ ។


របៀប​ភ្ជាប់​ពី​ទូរស័ព្ទ​ ឬ​កុំព្យូទ័រ​ទៅ Lacie Fuel

អ្នក​គ្រាន់​តែ​ចុច​ប៊ូតុង Power ហើយ​ចាំប្រហែល​​មួយនាទី ​ដល់​ភ្លើង​ពណ៌​ខៀវ​ឈប់​លោត នោះ​អ្នក​នឹង​អាច​ភ្ជាប់​ Wifi ទៅកាន់​វា​តាមរយៈ ទូរស័ព្ទ ឬ​កុំព្យូទ័រ​របស់​អ្នក​បាន​ហើយ ។
Wifi on Phone Lacie
  • សម្រាប់​ទូរស័ព្ទ​ ឬ Tablet សូម​ប្រើជាមួយ​កម្មវិធី​ Lacie Media ដែល​មាន​នៅក្នង App Store និង Play Store
  • សម្រាប់​កុំព្យូទ័រ​សូម​ចូល​តាម Internet Browser ដោយ វាយតាម​អសយដ្ឋាន laciefuel.com ឬ IP : 172.25.0.1 ។
LACIE FUEL ADDRESS ON BOWSER

ប្រសិន​បើ​អ្នក​ភ្ចាប់​ខ្សែរ​ USB ជាមួយ​កុំព្យូទ័រ  អ្នក​នឹង​អាច​ប្រើប្រាស់​វា​ដូច External Hard Disk ធម្មតា​ដែរ​ដោយ​អ្នក​អាច Copy ឯកសារ​ចេញ​ចូល​បាន​ដោយ​ងាយ ជាមួយ​នឹង​ល្បឿនលឿន​ USB 3.0 ។

របៀប Upload ឯកសារ​តាម​ Wireless

ដើម្បី​ផ្ទេរឯកសារ​ពី​ទូរស័ព្ទ​ដៃ ឬ Table របស់​អ្នក​បាន​អ្នក​ត្រូវ​មាន​កម្មវិធី Lacie Media ដំឡើង​នៅលើ​ទូរស័ព្ទ​អ្នក​ជាមុនសិន។ សូម​ចូល​ទៅ Lacie Media ហើយ​ធ្វើតាម​ដូច​ខាងក្រោម៖
icon Lacie Media1
  • ជ្រើស​រើស​ឈ្មោះ​ Device​ របស់​អ្នក​ដូច​ខាង​ក្រោម
Choose Device Name
  • ចុច​លើ​សញ្ញា​ដូច​ខាងក្រោម​ហើយ​ជ្រើស​រើសពាក្យ​​ Edit
Edit File
  • បន្ទាប់មក​ ជ្រើសរើស​រូបភាព វិដេអូ ឬ​បទចម្រៀង​ដែល​អ្នក​ចង់​ Upload ឬ ផ្ទេរ​ចូលទៅក្នុង​ Lacie Fuel នេះ​ដោយ​ចុច​ទៅលើវា​ ហើយ​ចុច​លើ​ Action
Select File
  • សូម​ចុច​លើ Action ហើយ​ជ្រើស​រើស​ Upload ជា​ការ​ស្រេច ។
Upload File

របៀប​ Download ដាក់​ក្នុង​ទូរស័ព្ទ ឬ​កុំព្យូទ័រ

របៀប Download មិនខុស​ពី រៀប​ Upload ប៉ុន្មាន​ទេ​ដោយ​អ្នក​ ចូល​ទៅ​ដោយ​អ្នក​គ្រាន់​តែចូលទៅ​ឯកសារ​ណា​មួយ​ដែល​មាន​ក្នុង​ Hard Disk នេះ​ហើយ​ជ្រើសរើស​ឯកសារ​ណាមួយ​ដែល​អ្នក​ចង់​បាន​ដាក់​ក្នុង​ទូរស័ព្ទ​ដៃ​ របស់​អ្នក​ ហើយ​យកពាក្យ Edit ហើយ​ជ្រើស​យក Download ជាការស្រេច ។
Download

របៀប​ចាក់​វីដេអូ​បាន​គ្រប់​ប្រភេទ​ Files

ជា​ធម្មតា​ File វិដេអូ​តែង​មាន​ប្រភេទ​ខុសៗពីគ្នា​ ដោយសារ​តែកម្មវិធី​សម្រាប់​ចាក់​វិដេអូ​ទាំង​នៅក្នុង iOS និង Android ដែល​មាន​មក​ស្រាប់​វា​មិនអាច​ចាក់បាន​មួយ​ចំនួន​បាន​ឡើយ ដូចនេះ​អ្នក​ត្រូវ​មាន​កម្មវិធី​ជំនួយ​សម្រាប់​ចាក់​បាន​គ្រប់ ប្រភេទ​វិដេអូ (ដូច​ជា *mkv ជាដើម) យើង​សូមណែនាំ​កម្មវិធី​ 2 ប្រភេទ​ដែល​អាច​ចាក់​វិដេអូបាន​គ្រប់ប្រភេទ​ គឺ VLC និង Dragon Media Player Lite សម្រាប់ Android។ ដើម្បី ​ Play Video បាន​សូម​ភ្ជាប់​ទូរស័ព្ទ​អ្នក​ជាមួយ Lacie Fuel ដោយ​ Wifi ជាមុនសិន បន្ទាប់​មក​សូម​បើក​កម្មវិធី​ VLC ឬ Dragon Media Player Lite (សូម​លើក​យក Dragon Media Player Lite មក​ធ្វើការ​បង្ហាញ) ។
Dragon Media Player Lite
  • ចុចលើ​សញ្ញា​រូប​នាគតូច ដែល​នៅខាលើនិង​ឆ្វេង​បំផុត
Home
  • បន្ទាប់​មក​ជ្រើស​យក Local Network
Play all file 2
  • រងចាំបន្តិចវា​នឹង​បង្ហាញ Lacie Fuel 2410 ហើយ​ចុចលើវា
Play Video All File 3
  • ជ្រើស​យក Video នោះ​អ្នក​នឹង​ឃើញ​បញ្ជីរាយឈ្មោះ​វីដេអូនៅក្នុង Hard Disk របស់​អ្នក​។
PlayVideo all File 4
  • ពេលនេះ​អ្នក​អាច​ចាក់​វិដេអូ​គ្រប់ប្រភេទ ដែល​មាន​នៅក្នុង​ Hard disk នេះ​ហើយ
Play Video All File 5

របៀប​ភ្ជាប់​ Wifi ប្រើប្រាស់​ Internet

នៅពេល​ដែល​អ្នក​ភ្ជាប់​ Wifi ទៅកាន់ឧបករណ៍នេះ​ហើយ​អ្នក​មិនបាច់​បារម្ភថា​ អ្ន​ក​មិនអាច​ប្រើប្រាស់ Internet តាម​រយៈ Wifi ដទៃ​ទៀត​នោះ​ទេ ដោយនៅក្នុង​ឧបករណ៍​នេះ​អាចធ្វើជា Repeater សម្រាប់​អ្នក​ភ្ជាប់​ Wifi ប្រើប្រាស់ Internet ដទៃ​ទៀត​បាន​។
សូម​ជ្រើស​យក Connected ដូច​រូបខាងក្រោម
photo 2
អ្នក​នឹង​ឃើញ​ Wifi ដែល​ឧបករណ៍នេះអាច​ចាប់​បាន សូម​ជ្រើសរើស​ Wifi ណាមួយ​ដែល​អ្នក​អាច​ប្រើប្រាស់ Internet បាន
photo 1

របៀប​ដាក់​ និងប្តូរ​ Password

Lacie Fuel ដែល​មាន​សភាព​ដើម​ទាំង​ស្រុងគឺ​មិនមាន Password ភ្ជាប់​មក​ជាមួយនោះ​ទេ ដូច​នេះ​អ្នក​ណា​ក៏​អាច​ចូលទៅប្រើប្រាស់​ឯកសារ​បាន​ដែរ​ឱ្យ​តែ​ភ្ជាប់​ Wifi ទៅវា​បាន។ នៅពេលលោក​អ្នក​ចាប់ផ្តើម​ប្រើប្រាស់​វា​អ្វី​ដេល​ត្រូវ​ធ្វើមុន​គេ​ នោះគឺដាក់លេខ​សម្ងាត់​ទៅលើ​វា​ដើម្បី​បង្ការ​អ្នក​ណា​ម្នាក់​ប្រើប្រាស់ ទិន្នន័យ​របស់​អ្នក​ដោយ​មិនមាន​ការ​អនុញ្ញាត​បាន។
ដើម្បី​ប្តូរ​ឬដាក់លេខសម្ងាត់បាន​សូម​ចូលទៅ Setting => Turn Wi-Fi Password នោះ​អ្នក​នឹង​អាច​ដាក់ លេខសម្ងាត់បានហើយ (លេខសម្ងាត់​តិច​បំផុត​ត្រូវ​មាន​ 8 ខ្ទង់)
photo 2
ពិតជាមិនពិបាក​ប្រើប្រាស់​ទេមែនទេ? បើ​លោកអ្នក​មានចំណាប់អារម្មណ៍ សូម​ទាក់ទង 017 600 185 / 015 58 51 53 ដែល Lacie Fuel Hard Disk Wireless មាន​ពីរទំហំ 1TB (តម្លៃ $295) និង 2TB (តម្លៃ $395) ។

ក្តារចុច​ជំនាន់ថ្មីសម្រាប់ iOS អាចទាញយក​ដោយឥតគិតថ្លៃ

| 0 comments

ក្តារចុច​ជំនាន់ថ្មីសម្រាប់ iOS អាចទាញយក​ដោយឥតគិតថ្លៃ

បន្ទាប់ពី Apple បាន​ដាក់ឲ្យ​ប្រើប្រាស់ iOS 8 ដែល​មាន​លក្ខណៈពិសេស​ជាច្រើន ដែល​ក្នុងនោះ​ក៏​បានអនុញ្ញាត​ឲ្យ​លោកអ្នក​ដំឡើង​ក្តារចុច​បន្ថែម​បាន​ផងដែរ ។ ដោយ​មើល​ឃើញ​ពី​ចំណុច​ខ្វះខាត​មួយចំនួន នៃ​ការប្រើប្រាស់ iOS 8 លើ iPhone ឬ iPad ដែល​ត្រូវការ​វាយ​អក្សរខ្មែរ ទើប​លោក គ្រុយ វណ្ណា​ ​​ទើប​បញ្ចប់​អនុ​បណ្ឌិត​នៅ​ប្រទេស​ជប៉ុន​ បាន​បង្កើត​កម្មវិធី ក្ដារ​ចុច​ឆ្លាត​វៃ ថ្មី​មួយ​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឲ្យ​ការ​សរសេរ​អក្សរ​ខ្មែរ​នៅ​លើ​ទូរស័ព្ទ​លឿន​ជាង​មុន ។

ចំណុច​ពិសេស​របស់​វា​គឺ​អត់​មាន​ប៊ូតុង Shift ​ទេ គឺ​គ្រាន់​តែ​ទាញ​ចុះ​ក្រោម​ជំនួស​វិញ​ ។ នៅ​ចំណុច​ពិសេស​ជា​ច្រើន​ទៀត​ដែល​អាច​ជួយ​ឲ្យ​ការ​សរសេរ​លឿន​ជាងមុនដូចជា
  • អូស​ខាង​ឆ្វេង​ដើម្បី​លុប​អក្សរ
  • អូស​ខាង​ស្ដាំ​ដើម្បី​ដូរ លេខ​និង​ស្រះ​ពេញតួ
  • អូស​ខាង​លើ​ដើម្បី​យក​អក្សរ​ដោយ​មិន​បាច់ ដូរ​លេខ​ និង​ស្រះ​ពេញតួ​
  • អូស​ប៊ូតុង​ដកឃ្លា​ឡើង​លើ ចាប់ពី​ឆ្វេង ឬ​ស្ដាំ​ដើម្បី​យក​សញ្ញា និង សញ្ញា ។
u1 u2 u3 u4 u5 u6
ក្រោយ​ពី​អភិវឌ្ឍ​​កម្មវិធី​ក្ដារចុច​នេះ​ឡើង លោក​វណ្ណា សង្ឃឹម​ថា​​អ្នក​ប្រើប្រាស់​អាច​វាយ​អក្សរ​ខ្មែរ​បាន​លឿន វា​អាច​កាត់​បន្ថយ ​បញ្ហា​ប្រើ​អក្សរ​អង់គ្លេស​មក​សរសេរ​ជំនួស​ភាសា​ខ្មែរ (អក្សរ​ឡាតាំងអក្សរ​ប្រកប) ហើយ​អក្សរខ្មែរ​នឹង​មាន​ការ​ប្រើប្រាស់​ច្រើន​ជាង​មុន។ កម្មវិធី​នេះ​ទើប​ ដាក់​ឲ្យ​ទាញ​យក​នៅ​លើ ប៉ុណ្ណោះ​ហើយ​នឹង​អភិវឌ្ឍន៍​បន្ថែម​នៅ Androrid ឆាប់​នេះ​ផង​ដែរ។​

កំហុស​ទាំង​ ៦ យ៉ាង​ក្នុង​ការ​ជ្រើសរើស​ Power Bank

| 0 comments

Power Bank TP-Link

កំហុស​ទាំង​ ៦ យ៉ាង​ក្នុង​ការ​ជ្រើសរើស​ Power Bank

សព្វ​ថ្ងៃ​មាន​ទស្សនៈ​យល់​ខុស​ជា​ច្រើន​ទៅលើ​ការ​ ជ្រើស​រើស​ Power Bank សម្រាប់​សាក​ថ្ម​ ទូរស័ព្ទ​ ឬឧបករណ៍​ផ្សេងៗ​យក​មក​ប្រើប្រាស់។​ ដោយ​មាន​អ្នក​ខ្លះ​គិត​ថា​កា​រ​ជ្រើស​រើស​ Power Bank ដែល​មាន​ Capacity(mAh) ខ្ពស់អាច​សាក​ថ្ម​បាន​ច្រើន​ដង ជា​ជម្រើស​ត្រឹម​ត្រូវ​សម្រាប់​គេ។ តាមពិត​ទៅ​វា​មិនដូច្នេះ​ឡើយ ដែល​ការ​ជ្រើសរើស​ Power Bank គឺ​អាស្រ័យ​ទៅលើ​ Capacity(mAh) នៃ​ប្រភេទ​ឧបករណ៍ (Smart Phone, Tablet/iPad) ​ដែល​អ្នក​កំពុង​ប្រើប្រាស់​ទៅ​វិញ​ទេ ។

ជា​ទូទៅ​កម្រិតស្តង់​ដារនៃ​​ Capacity(mAh) សម្រាប់​សាក​ Smart Phone (iPhone, Samsung, LG… ) និង​ Tablet (iPad , Galaxy Note 10.1 …)  ត្រឹម 10,000mAh-10,400mAh តែប៉ុន្នោះ។
សំបុក​អាយធី​នឹង​បង្ហាញ​លោក​អ្នក​ពី​កំហុស​ទាំង​ ៦ យ៉ាង​ក្នុង​ការ​ជ្រើសរើស​ Power Bank ដែល​លោក​អ្នក​ត្រូវ​​ជៀស​វាង៖

 ១. Power Bank តម្លៃ​ថោក​ហើយ​មាន​ Capacity(mAh) ធំ

Power Bank ដែល​មាន​តម្លៃ​ថោក​ភាគច្រើនគុណភាព​ពិបាក​ទទួល​យក​ណាស់ ដោយ​ Power Bank ទាំង​នោះ​ជាម៉ាក​ជជុះ​ ឬក្លែងក្លាយ​ហើយ​មួយ​ចំនួន​ធំត្រូវ​បាន​បង្កើត​ជាមួយ refurbish battery (របស់​ខូច​ជួសជុល​ក្នុង​រោង​ចក្រ​ យក​មក​ប្រើ​ឡើង​វិញ) ដែល​ជាមូលហេតុ​នាំឱ្យ​វា​មាន​តម្លៃ​ថោក​ជាង​ឧ​បករណ៍ Original ។
20139282037298864151
អ្នក​គួរ​ជ្រើស​រើស​ Power Bank ដែល​មាន​ការ​ធានា​ច្បាស់​លាស់​ ឬ​ម៉ាកល្បី​ដែល​អ្នក​បាន​ស្គាល់​ថា​ជាម៉ាក់​ដែល​មាន​គុណភាពទៅលើ​ផលិតផល​ របស់ខ្លួន​។ តម្លៃ​វា​អាច​នឹង​ថ្លៃជាង​ធម្មតាប៉ុន្តែ​វា​ពិតជា​ជួយ​សន្សំសំចៃ​ឱ្យ​អ្នក​ ទៅវិញ​ទេ ទាំង​ពេល​វេលា​និង ថវិកា។ តើកម្រិត Capacity ដល់ទៅ 30,000 mAh អាចសាក iPad បាន​ប៉ុន្មានដង?

២. ទិញ​ Power Bank ដោយ​គិត​ទៅលើតែ capacity (mAh)

main-ultra-slim-30000-mah-101
មូល​ហេតុ​ចំបង​ក្នុង​ការ​ទិញ Power Bank គឺ​​ងាយស្រួល​យក​តាមខ្លួន​គ្រប់​ទីកន្លែង។  Power Bank មិនមែន​ជាឧបករណ៍​សម្រាប់​សាក​ថ្ម​គ្រប់​ពេលវេលានោះទេ វា​ជាឧបករណ៍​សម្រាប់​ជំនួស​ពេលដែល​អ្នក​គ្មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់ ឬ​ក្នុង​ករណី​ត្រូវ​ចេញទៅក្រៅ​ដោយ​មិនបាន​សាក​ថ្ម​ជាមុន។ បើ​ដូចនេះ​តើ​អ្នក​ចង់​បាន​ Capacity ធំ​ធ្វើអ្វី? ប្រសិន​បើ​អ្នក​ប្រើប្រាស់ iPad/Tablet វា​ជាហេតុផល​សមរម្យមួយ​ដែល​អ្នក​គួរ​ជ្រើស​រើស​ Power Bank ដែល​មាន Capacity ធំ​យក​មក​ប្រើប្រាស់។ ជម្រើស​ដែល​សមរម្យ​បំផុត​គឺ Power Bank ដែល​មានកំរិត​ Capacity 10,000 mAh ។

៣. មិនបាន​គិត​ដល់​អាយុកាល​នៃ​ការ​ប្រើប្រាស់ (Life Time)

ជា​ទូទៅ​ Power Bank ដែល​មាន​កម្រិត​ស្តង់ដារ​ដែល​អា​ច​ទទួល​យក​បាន​ក៏​មាន​អាយុ​កាល​នៃ​ការ​សាក​ ថ្ម​តិចបំផុត​ក៏ 500 ដង​ដែរ ដែល​អាយុ​កាល​នៃ​ការ​សាក​ថ្ម​របស់​ Power Bank​ អាស្រ័យ​ទៅលើប្រភេទ Cell Batteries ដែល​នៅក្នុង​វា​នោះ។ ដោយសារ​តែ​ពពួក​ Power Bank ជជុះ​ត្រូវ​បាន​បង្កើតឡើង​ដោយ refurbish battery ហេតុ​នេះ​ហើយ​អាយុកាល​របស​វា​មាន​ច្រើន​បំផុតត្រឹម 200 ដង​ លើស​ពីនេះ​ទៅទៀត​នៅពេល​ដែល​អ្នក​ចាប់​ផ្តើមប្រើបានប្រហែលជា 50-100 ដង​វា​នឹង​ចាប់ផ្តើម​អន់ទៅៗ ដែល​នេះ​ហើយ​ជាអ្វី​ដែល​អ្នក​គួរ​តែគិត​មុនពេល​ជ្រើស​រើស​ Power Bank ឱ្យ​បាន​ត្រឹមត្រូវ។
Power_Bank_Sony

៤.​ ជ្រើសរើស​ Power Bank ដោយ​មិនបាន​គិត​ពី​លក្ខណៈ​ពិសេស​

អ្នក​ទិញ​ Power Bank មួយ​ចំនួន​តែង​គិត​ថា​ Power Bank គ្រាន់​តែ​ជា​ឧបករណ៍សម្រាប់​សាក​ថ្ម​តែប៉ុន្នោះ ប៉ុន្តែ​ការ​គិត​នេះ​ពិត​ជាខុស​ស្រលះ។ Power Bank ដែល​អ្នក​គួរ​ជ្រើស​ប្រើ​គួរ​មាន​ចំនុច​ពិេសស​​ ដែល​អាច​ការពារទូរស័ព្ទ​របស់​អ្នក​ដែល​សាក​ជាមួយ​វា​ឱ្យ​​មាន​សុវត្ថិភាព។ ខាង​ក្រោម​នេះ​ជាលក្ខណៈ​ពិសេស​ដែល​ Power Bank គួរ​តែ​មាន​សម្រាប់​ការ​ពារ​ឧបករណ៍​ដែល​សាក​ថ្ម​ជាមួយ​វា​ឱ្យ​មាន​ សុវត្ថិភាព៖
  • Short circuit protection: ការ​ពារឧបករណ៍​ដែល​សាក​ជាមួយ​វា​នៅពេល​មាន​បញ្ហា Short Circuit កើត​ឡើង (បញ្ហា​នេះកើតឡើង​នឹង​ធ្វើឱ្យ​ចរន្ត​បុកខ្លាំង​)​។
  • Over Charged Protection: នៅពេល​ទូរស័ព្ទ​អ្នក​ដាក់​សាក​កជាមួយនឹង Power Bank យូរ​ពេក​វា​នឹង​ធ្វើការ​ផ្តាច់​ចរន្ត​ដោយ​ស្វ័យ​ប្រវិត្ត។
  • Temperature Protection: ការ​ពារ​មិនឱ្យ​ទូរស័ព្ទ​អ្នក​ឡើង​ក្តៅ​ជ្រុល​ក្នុង​ពេល​សាក​ថ្ម ។
TP-Link-PowerBank_Protection
TL-PB10400-featuresn1
ខាង​លើ​នេះ​ជា​លក្ខណៈ​ពិសេស​ទូទៅ​ដែល Power Bank ត្រូវ​មាន​ដោយ​ខាន​ពុំ​បាន ​ ហើយ​រូប​ភាពខាង​ក្រោម​នេះ​យើង​ចង់​បញ្ជាក់​ពីលក្ខណៈ​ពិសេសរបស់​ Power Bank TP-Link ។

៥. Power bank​ ដែល​មិនមាន output ពិត​ប្រាកដ

ដូច​អ្វីដែល​យើង​បាន​និយាយ​ពី​ខាងដើម​អញ្ចឹង​ដែរ គឺ​ថា​ពពួក Power Bank ជជុះ​មិនមាន Output ត្រូវ​នឹង​ Device របស់​ខ្លួន​ទេ! យើង​សូម​លើក​ P​ower Bank ពីរ​ម៉ាក​គឺ Sony Portable Charger Power Bank (មាន Port ចំនួន 2 Output:3.6A សាកឆាប់ពេញ) និង TP-Link TL-PB10400 (មាន Port ចំនួន​ 2 Output: 1A និង 2A) ដែល​ជា​ផលិតផល​ដែល​មាន​ Output ច្បាស់លាស់​និង​ត្រឹមត្រូវ។ ចំនួន Output របស់​ Power Bank រឹត​តែ​ធំ​នឹង​ធ្វើឱ្យ​ការ​សាក​ថ្មពេញ​ទៅលើ​ទូរស័ព្ទ​របស់​អ្នក​រឹតលឿន​ ផងដែរ ។​

៦. Power Bank ដែល​មាន UL Certification

មិនមែន​គ្រប់​ Power Bankទាំងអស់​សុទ្ធ​តែ​មាន UL certification នោះ​ទេ​។ លុះ​ត្រា​តែ​ម៉ាក​នៃ Power Bank នោះ​ត្រូវ​បាន​ទទួល​ស្គាល់​ពី​គុណភាព​របស់​វា​ជាមុនសិន។ ដែល​ Power Bank ដែល​មាន UL certification អាច​ធានា​បាន​នូវ​គុណភាព​ជាស្តង់​ដារ ហើយ​មាន output ពិត​ប្រាកដ​និង​មាន​សុវត្ថិភាព​ចំពោះ ឧបករណ៍​ដែល​សាក​ថ្មពីវាបាន។

សេចក្តីសន្និដ្ឋាន

សរុបមកវិញ ក្រោយពី​អាន​អត្ថបទនេះចប់ លោកអ្នក​ប្រហែលជាមាន​ការ​យល់ដឹង​បន្ថែម​មួយចំនួន​ទាក់ទង​នឹង​ការជៀសវាង ក្នុងការប្រើប្រាស់ Power Bank ដែល​មិនមានគុណភាព ហើយ​ថែមទាំង​អាច​ប៉ះពាល់​ដល់​អាយុកាលថ្ម​ទូរស័ព្ទទៀតផង ។ គ្រាន់តែស្រមៃថា iPhone 6, 5 ដែលមានតម្លៃច្រើនជាង $500 បែរជាមកខូចថ្ម​នឹង Power Bank ដែល​មានតម្លៃ មិនដល់ ​$30 ទៅវិញ? គួរឲ្យ​ឈឺចាប់ទេ? :D ទោះជាយ៉ាងណា វាជាការសម្រេចចិត្ត​របស់លោកអ្នក ក្នុងការទិញ Power Bank ប្រភេទណាឲ្យស័ក្តសម​នឹង​ជម្រើស និង​តម្រូវការ​ជាប្រចាំរបស់​លោកអ្នក ។
សូមកុំទិញ Power Bank ទោះ​ប្រភេទណាក៏ដោយ បើ​លោកអ្នក​គ្រាន់តែជំនួស​ភាពខ្ជិលច្រអូស​របស់​លោកអ្នក ក្នុងការ​ដើរទៅសាកថ្ម​ផ្ទាល់​ពី​ថាមពល​អគ្គីសនី ។ ក្នុងករណីចាំបាច់ បើ​លោកអ្នក​ត្រូវការ​ធ្វើការ​ជាញឹកញាប់​តាមផ្លូវ ដោយ​មិនមាន​ថាមពល​អគ្គីសនី (គ្រប់វ៉ុល) នៅក្បែរខ្លួន នោះការទិញ Power Bank ជាជម្រើសល្អ ។ មិនថា Power Bank ប្រភេទណា ឬធ្លាក់មកពីលើមេឃ​នោះទេ ពេល​ប្រើជាញឹកញាប់ ឬជាប្រចាំជាមួយនឹង iPhone, iPad, Android, វានឹង​ងាយខូច​អាយុកាល​​ថ្ម យ៉ាងពិតប្រាកដ ។
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Welcome Cambodia - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger